fbpx

ការវិវត្តន៍នៃវិញ្ញាសា TOEIC Listening and Reading test

TOEIC

TOEIC គឺ ការប្រឡងធ្វើតេស្តវាស់ចំណេះដឹងភាសាអង់គ្លេសផ្នែកធុរកិច្ច រៀបចំដោយ (Testing Educational Service (ETS) ប្រទេសសហរដ្ឋអាមេរិក ជាទូទៅប្រើសម្រាប់ដាក់់ពាក្យធ្វើការងារ TOEIC បែងចែកជា 3 ប្រភេទដូចខាងក្រោម៖

1. TOEIC Listening and Reading test

គឺជាវិញ្ញាសាប្រឡងដែលផ្តោតសំខាន់លើការធ្វើតេស្តអំពីការស្តាប់និងការអានផ្នែកធុរកិច្ចឬទាក់ទងការធ្វើការងារជាចម្បង។ វិញ្ញាសាប្រឡងទាំងអស់ចំនួន 200 សំនួរ ផ្នែកការស្ដាប់ 100 សំនួរ ប្រើរយៈពេលក្នុងការប្រឡង 45 នាទី និងផ្នែកការអាន 100 សំនួរ ប្រើរយៈពេលក្នុងការប្រឡង 75 នាទី រយៈពេលសរុបក្នុងការ ប្រឡងចំនួន 2 ម៉ោង រួមបញ្ចូលទាំងរយៈពេលបំពេញទិន្នន័យផ្ទាល់ខ្លួនរយៈពេល 30 នាទី ទើបប្រើរយៈពេល នៅក្នុងបន្ទប់ប្រឡងសរុបចំនួន 2 ម៉ោង 30 នាទី។ សម្រាប់វិញ្ញាសានេះមានពិន្ទុពេញចំនួន 990 ពិន្ទុ ដោយបែងចែកក្នុងមួយផ្នែកៗ 495 ពិន្ទុ។

2. TOEIC Speaking and Writing tests

គឺជាវិញ្ញាសាដែលផ្តោតសំខាន់លើការធ្វើតេស្តផ្នែកការនិយាយនិងការសរសេរទាក់ទងនឹងការងារ ដូចគ្នាទៅនឹងវិញ្ញាសាទីមួយ។ វិញ្ញាសាការប្រឡងសរុបចំនួន 11 សំនួរ ពិន្ទុពេញគឺ 200 ពិន្ទុ រយៈពេលក្នុងការប្រឡង 20 នាទី ចំណែកផ្នែកការសរសេរមានចំនួន 8 សំនួរ ពិន្ទុសរុប 200 ពិន្ទុដូចគ្នា ដោយប្រើរយៈពេលប្រឡង 60 នាទី។

3. TOEIC Bridge test

គឺជាការប្រឡងដើម្បីវាស់សមត្ថភាពភាសាអង់គ្លេសតាំងតែកម្រិតចាប់ផ្តើមដល់កំរិតមធ្យម ដើម្បីដឹងថាកម្រិតភាសាអង់គ្លេសអ្នកស្ថិតក្នុងកំរិតណា ដែលអាចប្រើជាគោលការណ៍ដើម្បីអភិវឌ្ឍភាសាអង់គ្លេសបន្ថែម។ វិញ្ញាសានេះផ្តោតសំខាន់លើការស្តាប់ ចំនួន 50 សំនួរ ការអាននិងវេយ្យាករណ៍ ចំនួន 50 សំនួរ ពិន្ទុផ្នែកនីមួយៗស្ថិតក្នុងចន្លោះពី 20-180 ពិន្ទុ។

 

ការវិវត្តន៍នៃវិញ្ញាសា TOEIC Listening and Reading test

វិញ្ញាសា TOEIC Listening and Reading test ត្រូវបានចាត់ទុកថាជាវិញ្ញាសាដែលមានការផ្លាស់ប្តូរ ក្នុងនៅឆ្នាំ 2018 ដោយ ETS បានចាប់ផ្តើមប្រើវិញ្ញាសាដែលកែសម្រួលក្លឹមសារថ្មី ខុសពីវិញ្ញាសាមុន ៗ ដោយប្រទេសនីមួយៗអាចប្រើក្នុងកំឡុងពេលផ្សេងៗគ្នា ដែលអាចសង្ខេបអំពីការប្រែប្រួលបានដូចខាងក្រោម៖

 

El examen TOEIC Listening & Reading
វិញ្ញាសាដើម
Listening Section 45 នាទី
វិញ្ញាសាដែលកែប្រែហើយ
Listening Section 45 នាទី
1. Fotografías10 សំនួរ1. Fotografías6 សំនួរ
2. Pregunta-respuesta30 សំនួរ2. Pregunta-respuesta25 សំនួរ
3. Conversaciones
– 10 conversaciones
– 3 preguntas por conversación
30 សំនួរ3. Conversaciones
– 13 conversaciones
– 3 preguntas por conversación
39 សំនួរ
4. Talks
– 10 talks
– 3 questions per talk
30 សំនួរ4. Short Talks
– 13 talks
– 3 questions per talk
30 សំនួរ
សរុប Listening Section100 សំនួរសរុប Listening Section100 សំនួរ
វិញ្ញាសាដើម
Reading Section 75 នាទី
វិញ្ញាសាដែលកែប្រែហើយ
Reading Section 75 នាទី
5. Oraciones incompletas40 សំនួរ5. Oraciones incompletas30 សំនួរ
6. Texto incompleto12 សំនួរ6. Texto incompleto16 សំនួរ
7. Comprensión de textos
– Pasajes solo
(2–5 preguntas por pasaje)
28 សំនួរ7. Comprensión de textos
– Pasaje solo
(2–4 preguntas por pasaje)
29 សំនួរ
– Pasajes dobles20 សំនួរ– Pasajes dobles
– Pasajes triples
10 សំនួរ
15 សំនួរ
សរុប Reading Section100 សំនួរសរុប Reading Section100 សំនួរ

 

តើវិញ្ញា TOEIC ប្រភេទនីមួយៗមានគោលការណ៍យ៉ាងដូចម្តេច?

1.TOEIC Listening and Reading test

1.1 Listening Section ក្នុងផ្នែកស្តាប់នេះប្រកបទៅដោយសំនួរជាច្រើនផ្នែក ដូចជា៖

– Photographs គឺជាផ្នែកដែលអាចស្តាប់សារសំឡេង សារសំឡេងទាក់ទងរូបភាពទាំង 4 ដែលស្ថិតក្នុងសំនួរនោះ អ្នកត្រូវជ្រើសរើសសារសំឡេងដែលរៀបរាប់អំពីរូបភាពបានច្បាស់លាស់និងត្រឹមត្រូវបំផុត។

– Question-Response ផ្នែកនេះនឹងផ្តោតលើការស្តាប់សុទ្ធ ដោយមិនមានជាអត្ថបទឬរូបភាពមកជាមួយ ជាពិសេសគឺយើងនឹងឮសន្ទរកថាអំពីសំនួរឬសុន្ទរកថាជាមួយជម្រើសដែលមានឲ្យយើងជ្រើសទាំងអស់ចំនួន 3 ចំនុច ដែលយើងត្រូវជ្រើសជម្រើសដែលសមស្របនឹងសំនួរឬសន្ទរកថានោះបំផុត។

– Conversations នៅក្នុងផ្នែកនេះយើងនឹងលឺពីការសន្ទនាមនុស្សប្រហែល 2-3 នាក់ឬច្រើនជាងនេះ ដោយយើងត្រូវស្តាប់ដើម្បីនាំយកទិន្នន័យដែលបានឮទៅឆ្លើយសំនួរនៅក្នុងក្រដាសសំនួរ ដោយក្នុងមួយការសន្ទនាត្រូវឆ្លើយសំនួរចំនួន 3 សំនួរ។

– Talks នៅក្នុងផ្នែកនេះអ្នកនឹងឮសំឡេងមនុស្សនិយាយតែ 1 នាក់ បន្ទាប់ពីស្តាប់ហើយត្រូវ ឆ្លើយសំនួរឲ្យបានត្រឹមត្រូវនៅក្នុងក្រដាសសំនួរ ដោយសន្ទនាដែលប្រើក្នុងការឆ្លើយសំនួរមានចំនួន 3 សំនួរ។

1.2 Listening Section

Incomplete Sentences គឺជាវិញ្ញាសាដែលតម្រូវប្រើជំនាញផ្នែកវេយ្យាករណ៍ភាសាអង់គ្លេសនិងវាក្យសព្ទជាច្រើន ព្រោះត្រូវជ្រើសចម្លើយដែលត្រឹមត្រូវនិងល្អឥតខ្ចោះជាមួយប្រយោគសំនួរដែលផ្តល់ឲ្យ។

Text Completion វិញ្ញាសាផ្នែកនេះគឺស្រដៀងគ្នាទៅនឹងផ្នែកដំបូង ដោយត្រូវបំពេញអត្ថបទដែលបានផ្តល់ឲ្យបានត្រឹមត្រូវបំផុត។ ភាពខុសគ្នានោះគឺ ជាលក្ខណៈអត្ថបទវែង បេក្ខជនត្រូវស្វែងយល់ជាមួយប្រយោគដែលវែងជាងមុនហើយមានភាពទាក់ទងគ្នាជាច្រើនប្រយោគនៅក្នុងអត្ថបទទាំងនោះ។

Reading Comprehension វិញ្ញាសាផ្នែកនេះគឺជាផ្នែកមួយដែលតម្រូវប្រើជំនាញការអាន
ច្រើនជាងមុន ដោយមានទាំងអត្ថបទខ្លី អត្ថបទវែងឬអត្ថបទត្រួតគ្នា 3 អត្ថបទ ដោយអ្នកត្រូវអាននិងឆ្លើយសំនួរ ដោយប្រធានបទនីមួយៗដែលនាំមកឲ្យអានអាចជាអត្ថបទ កំណត់ត្រា សេចក្តីប្រកាស អ៊ីមែល ការណាត់ជួប តារាងកាលវិភាគការងារ ដោយក្នុងមួយប្រធានបទដែលអានគឺសម្រាប់ការចម្លើយសំនួរលើសពី 1 សំនួរ។

2. TOEIC Speaking and Writing tests

2.1 Speaking Section រួមមានសំនួរផ្សេងៗដូចខាងក្រោម:

– សំនួរ 1-2 ជាការអានបញ្ចេញសំឡេង ដោយមានប្រយោគឬអត្ថបទផ្តល់ឲ្យអានវិញ្ញាសាផ្នែកនេះនឹងផ្តល់ពេលវេលាឲ្យត្រៀមខ្លូនរយៈពេល 45 វិនាទីនិងពេលវេលាក្នុងការនិយាយប្រហែល 45 វិនាទី។

– សំនួរ 3 គឺជាការពិពណ៌នាអំពីរូបភាព ផ្តល់ពេលវេលាឲ្យត្រៀមខ្លូនរយៈពេល 30 វិនាទីនិង ពេលវេលាក្នុងការនិយាយប្រហែល 45 វិនាទី។

– សំនួរ 4-6 ជាការឆ្លើយសំនួរ ដោយពីរសំនួរដំបូងគឺសំនួរទី 4 និង 5 នឹងមានពេលវេលាក្នុង ការនិយាយប្រហែល 15 វិនាទី ព្រោះសំនួរមានភាពងាយស្រួល ចំណែកសំនួរទី 6 នឹងមានពេលវេលាក្នុងការនិយាយប្រហែល 30 វិនាទី។

– សំនួរ 7-9 គឺជាការឆ្លើយសំនួរស្មុគស្មាញជាងមុន គឺជាលក្ខណៈនៃការឆ្លើយសំនួរដោយប្រើ ទិន្នន័យ ដែលបានផ្តល់ឲ្យ ដោយពេលវេលាក្នុងការអានអត្ថបទ សិក្សាទិន្នន័យប្រហែល 30 វិនាទី សំនួរទី 7-8 ផ្តល់ពេលវេលាក្នុងការចម្លើយ 15 វិនាទី ចំណែកសំនួរទី 9 ប្រើរយៈពេលឆ្លើយ 30 វិនាទី។

– សំនួរទី 10 វាស់ស្ទង់ជំនាញក្នុងការបង្ហាញពីរបៀបដំណោះស្រាយបញ្ហា ជាការពិតណាស់ ពិតជាមាន ភាពលំបាកបន្ថែមមួយកម្រិតទៀត។ ជាដំបូងយើងនឹងជួបបញ្ហាដែលអ្នកត្រូវដោះស្រាយ ដោយផ្តល់រយៈពេលក្នុងការឆ្លើយ 30 វិនាទី និងការនិយាយ 60 វិនាទី ត្រូវចងចាំថាចម្លើយរបស់អ្នកត្រូវបង្ហាញយ៉ាងច្បាស់ថា អ្នកយល់និងដឹងអំពីបញ្ហាទាំងនោះហើយអ្វីដែលស្នើឡើងគឺជាគោលការណ៍ ឬដំណោះស្រាយ ដោយត្រូវព្យាយាមកាត់បន្ថយការនិយាយផ្នែកផ្សេងៗ ព្រោះវាអាចធ្វើឲ្យអ្នកទទួលបានពិន្ទុមិនល្អ។

– សំនួរទី 11 សំនួរចុងក្រោយនៃផ្នែកនេះគឺជាការនិយាយដើម្បីបង្ហាញពីមតិលើប្រធានបទ ដែលបានទទួល ដោយប្រើរយៈពេលក្នុងការត្រៀមត្រឹមតែ 15 វិនាទី ប៉ុន្តែផ្តល់រយៈពេលក្នងការនិយាយរហូតដល់ទៅ 60 វិនាទី។

2.2 Writing Section រួមមានសំនួរដូចខាងក្រោម៖

– សំនួរ 1-5 គឺជាការសរសេរដើម្បីឱ្យសមស្របឬពាក់ព័ន្ធនឹងរូបភាពនោះ ដោយត្រូវប្រើពាក្យ ឬឃ្លាដែលត្រូវបានកំណត់ឱ្យក្នុងការសរសេរនោះ។

– សំនួរ 6-7 ជាការសរសេរតាមសំនួរដែលសួរមក អ្នកត្រូវឆ្លើយតាមបញ្ហាដែលបានកំណត់ ដោយភាគច្រើនជាការឆ្លើយតបអ៊ីម៉ែល ប្រើរយៈពេល 10 នាទីដើម្បីអានសំនួរនិងសរសេរចម្លើយ។

– សំនួរទី 8 ជាសំនួរចុងក្រោយនៃផ្នែការសរសេរគឺការសរសេរអត្ថបទ ឆ្លើយសំនួរនិងបញ្ចេញ
មតិ យ៉ាងតិចមិនក្រោមពី 300 ពាក្យ។

3. TOEIC Bridge test

វិញ្ញាសាប្រលងប្រភេទនេះគឺស្រដៀងគ្នាទៅនឹង TOEIC Listening and Reading test ប៉ុន្តែការប្រលងអាចមានភាពងាយស្រួលហើយចំនួនសំនួរអាចមិនស្មើគ្នា ដោយមានការប្រលងទាំងផ្នែក Photographs 15 សំនួរ Question-Response 20 សំនួរ និង Short Conversations and Short Talks 15 សំនួរ ក្នុងផ្នែកការស្តាប់ ចំណែកផ្នែកការអានមានលក្ខណៈស្រដៀងគ្នាខ្លាំង គ្រាន់តែមានពីរផ្នែកសំខាន់ៗគឺ Incomplete Sentences 30 សំនួរ និងធាតុនិង Reading Comprehension 20 សំនួរ។

 

អ្វីដែលត្រូវត្រៀមនៅថ្ងៃប្រលងពិតនៃការប្រលង TOEIC

សំរាប់ការប្រលង TOEIC នៅថ្ងៃប្រលងពិតនោះ អ្វីដែលចាំបាច់ត្រូវត្រៀម មានដូចជា៖

1. កាតបង្ហាញអំពីអត្តសញ្ញាណជាផ្លូវការ ចំនួន ដោយកាតដែល (មាននាម នាមត្រកូល ហត្ថលេខា និងរូបភាព) ដែលត្រូវបានទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ ដូចជា លិខិតឆ្លងដែន ប័ណ្ណបើកបរ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសំគាល់យោធា។
2. ខ្មៅដៃលេខពីរ ចំនួន 2 ដើម
3. ជ័រលុបគុណភាពល្អ

ព្រមទាំងមានបំរាមនៅក្នុងបន្ទប់ប្រលងក្នុងថ្ងៃប្រលងពិតផងដែរ អាចមើលសេចក្តីលម្អិតបន្ថែមតាមរយៈវេបសាយ https://www.ets.org/toeic

 

តើតំលៃប្រលង TOEIC ប៉ុន្មាន?

សំរាប់តំលៃនៃការប្រឡង TOEIC នឹងមិនដូចគ្នាទេអាស្រ័យលើប្រទេស និងប្រភេទការប្រឡងនីមួយៗ ដែលអាចត្រួតពិនិត្យទិន្នន័យបានតាមរយៈ https://www.ets.org/epn_directory

 

ការចុះឈ្មោះប្រឡង

អាចចុះឈ្មោះបានច្រើនវិធី អាចមើលសេចក្តីលម្អិតបន្ថែមតាមរយៈវេបសាយ https://www.ets.org/toeic/test-takers

Tags: